Thursday, February 10, 2011

ប៉ាគីស្ថាន​​បាញ់សាក​ល្បង​​ដោយ​ជោគជ័យ​​នូវមីស៊ីល​​បណ្តែត​រយៈ​ឆ្ងាយ


The missile can carry conventional and other warheads
កងទ័ព​ប៉ាគីស្ថាន​​រាយការណ៍​ថា ប្រទេស​នេះ​បានធ្វើការ​បាញ់​​សាកល្បង​​ប្រកបដោយ​​ជោគ​ជ័យ​​កាលពីព្រឹក​ថ្ងៃទី​​១០ កុម្ភៈ នូវមីស៊ីល​​បណ្តែត​​ធុន HATAF-7 ដែល​ផលិត​ដោយ​​​ឯក​រាជ្យ ។​
យោង​តាម​​សេចក្តី​​ប្រកាស​មួយ​របស់កង​ទ័ព​​ថា ការបាញ់​សាកល្បង​​ទទួលបានជោគជ័យ ។ ​មីស៊ីល HATAF-7 អាច​បាញ់​​បាន​ចំងាយ​​​៦០០​គីឡូម៉ែត្រ​ ។ សេចក្តី​​ប្រកាស​នេះ​​គូសបញ្ជាក់​ថា ការ​​សាកល្បង​​មីស៊ីល​​នេះ ស្ថិត​ក្នុង​ក្របខណ្ឌ​​នៃ​ដំណើរការ​​​​ទំនើប​ភាវូបនីយកម្ម​​​ប្រព័ន្ធមីស៊ីល​ ។ មីស៊ីល HATAF-7 អាច​ផ្ទុក​​ក្បាលគ្រាប់​​​នុយ​​ក្លេ​អ៊ែរ និង​​ក្បាល​​គ្រាប់​ធម្មតា ហើយ​មាន​​សមត្ថ​ភាព​​​រត់គេច​ទៀត​ផង ៕

No comments:

Post a Comment