Wednesday, February 23, 2011

រូបគំនូរ​ប្រភេទ 3D ជាប់ឯតទគ្គ​កម្ម​​​ទំហំ​ធំបំផុត​​លើ​ពិភពលោក


(ប្រុសកោះ)
ថ្ងៃ ពុធ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១១
​រូបគំនូរ​ប្រភេទ 3D
រូបភាព បរទេស
​រូបគំនូរ​ប្រភេទ 3D
 
រូបគំនូរ​ប្រភេទ 3D ដែលមើលទៅ​មាន​លក្ខណៈ​​​ដូច​​សភាពពិត​​ជាក់ស្តែង​​យ៉ាង​ធំមួយ បង្កើតឡើង​នៅលើ​​កម្រាល​​បេតុង​​បរិវេណ​​ខាង​មុខ​ផ្សារ​ទំនើប​មួយ​ ក្នុងទីក្រុង​​​ជុងគីង ប្រទេស​ចិន។ រូបគំនូរ 3D នេះបង្កើត​​ឡើង​ដោយវិចិត្រ​​ករ​ល្បីឈ្មោះ​​ម្នាក់​​ទាក់ទាញ​​ឱ្យ​មានការ​ ចាប់​អារម្មណ៍​បំផុត​​​​ពីមនុស្ស​​​ផងទាំង​ឡាយ ។​
រូបគំនូរ​​នេះ​​ មានឈ្មោះ​ថា “Lio Door Valley” មាន​បណ្តោយ​​​៣២,៣​ម៉ែត្រ និង​ទទឹង​​២៣,៣​ម៉ែត្រ ​​ជាប់​ឯតទគ្គ​កម្ម​​ជា​រូបគំនូរ​​ 3D ដែល​មាន​​​ទំហំ​​​ធំបំផុត​​នៅលើពិភព​លោក ហើយ​​​​ត្រូវ​បាន​ទទួលស្គាល់​​ជា​ផ្លូវការ​​ដោយ​​អង្គការ​​កំណត់ហេតុ​​ ឯតទគ្គ​កម្ម​​ពិភពលោក​​​ (ហ្គីណេស​ប៊ុក​) ផងដែរ ៕

No comments:

Post a Comment